ជីប ម៉ុង បើកសម្ពោធជាផ្លូវការសណ្ឋាគារយីហោអន្តរជាតិទី២របស់ខ្លួន ក្រោមទុនវិនិយោគ៨០លានដុល្លារ
ដោយ
សណ្ឋាគារលំដាប់ផ្កាយ៤ តម្លៃ៨០លានដុល្លារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ របស់ក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប បានបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣នេះ។ សណ្ឋាគារយីហោអន្តរជាតិ ដែលមានដើមកំណើតពីសហរដ្ឋអាមេរិកមួយនេះ មានទីតាំងស្ថិតនៅអគារ ជីប ម៉ុង ថោវើ ដែលអគារពាណិជ្ជកម្មនេះ មានកម្ពស់៤៥ជាន់ ចំណាយដើមទុនសាងសង់អស់ប្រមាណ ២៣០លានដុល្លារអាមេរិក និងមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។