កងកម្លាំងប៉ូលីសចិន នឹងចូលរួមចុះល្បាតក្នុងប្រទេសថៃ ដើម្បីបង្កើនទំនុកចិត្តភ្ញៀវជូនអ្នកទេសចរចិន
ដោយ
ក្នុងគោលបំណងជំរុញទំនុកចិត្តដល់ភ្ញៀវទេសចរជនជាតិចិនឲ្យចូលមកកម្សាន្ដក្នុងប្រទេសខ្លួនឡើងវិញ អាជ្ញាធរប្រទេសថៃ បានសម្រេចបើកទ្វារទទួលមន្ត្រីប៉ូលីសចិន ចុះមកចូលរួមក្នុងការល្បាតនៅតាមទីក្រុងទេសចរណ៍មួយចំនួនក្នុងប្រទេសថៃ។ នេះបើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានថៃ The Nation ដែលបន្ថែមថា ប្រសិនបើផែនការនេះជោគជ័យនៅក្នុងរយៈពេលប្រមាណជា ២ខែចុងក្រោយ គេរំពឹងថា នឹងអាចទាក់ទាញ ភ្ញៀវទេសចរជនជាតិសរុបរហូតដល់ទៅ ៤,៤ លាននាក់ឯណោះ។