CSX បើកទំព័រប្រវត្តិសាស្ត្រថ្មី អនុញ្ញាតឲ្យក្រុមហ៊ុនដំបូងគេមួយចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណបៃតងផ្លូវការ
ដោយ
ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនមួយទៀត ដោយបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យធំមួយ ចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណបៃតងជាផ្លូវការដំបូងគេ។ ក្រុមហ៊ុន ហ្គោលដេន ទ្រី ដែលបានសម្រេចចុះបញ្ជីលក់សញ្ញាបណ្ណបៃតងដំបូងគេនេះ មានការបោះផ្សាយលក់លក់ក្នុងទំហំទឹកប្រាក់ចំនួន ៦ពាន់លានរៀល ឬស្មើនឹងប្រមាណ ១លាន៥សែនដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ និងមានរយៈពេល៥ឆ្នាំ។