#ស៊ើបអង្កេតប្រតិបត្តិការរបស់កម្មវិធីបណ្តាញសង្គម ទិកតុក

Articles by Tag ស៊ើបអង្កេតប្រតិបត្តិការរបស់កម្មវិធីបណ្តាញសង្គម ទិកតុក

វៀតណាមនឹងស៊ើបអង្កេតលើបណ្ដាញសង្គម TikTok ជុំវិញខ្លឹមសារបង្កគ្រោះថ្នាក់

ដោយ​ ហ៊ុន គន្ធថៃ
រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ចាប់ពីខែឧសភានេះតទៅ ខ្លួននឹងស៊ើបអង្កេតប្រតិបត្តិការរបស់កម្មវិធីបណ្តាញសង្គម ទិកតុក (TikTok) ដែលប្រជាជនវៀតណាមជិត ៥០ លាននាក់ កំពុងប្រើប្រាស់។ ការធ្វើអធិការកិច្ចនេះមានគោលបំណងធានាថា មាតិកាវីដេអូនៅក្នុងកម្មវិធីមួយនេះពិតជាអនុលោមតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងខ្លឹមសារ ការបង់ពន្ធ និងគោលនយោបាយពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ឆាណែល ញូស៍ អេស៊ា និង រើយធើ។