ក្រុមអ្នកស្រាវជ្រាវថា ចិនកំពុងនាំមុខគេលើការប្រណាំងប្រជែងខាងស្រាវជ្រាវផ្នែកបច្ចេកវិទ្យាយោធា
ដោយ
យោងតាមក្រុមអ្នកជំនាញផ្នែកសន្តិសុខអូស្ត្រាលី បានអះអាងថា ប្រទេសចិនកំពុងនាំមុខគេក្នុងការប្រណាំងប្រជែងផ្នែកស្រាវជ្រាវបច្ចេកវិទ្យាចំនួន ១៩ មុខ ក្នុងចំណោម ២៣ មុខ ដែលក្រុមប្រទេសសម្ព័ន្ធមិត្ត អូឃឹស (AUKUS) កំណត់ថា ជាអាទិភាពសម្រាប់ភាពជាដៃគូផ្នែកការពារជាតិរបស់សមាជិកទាំងអស់ ពោលគឺអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក។ ការស្រាវជ្រាវទាំងនោះ រួមមានបច្ចេកវិទ្យាលឿនជាងសម្លេង គ្រឿងអេឡិចត្រូនិកដែលប្រើប្រាស់ក្នុងសង្គ្រាម និងយានគ្មានមនុស្សបើកនៅក្រោមសមុទ្រជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។