តើស្រ្តីត្រូវបានចាត់ទុកជាកម្លាំងចលករសំខាន់យ៉ាងខ្លះ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ?
ដោយ
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្រ្តី ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច ហើយបានសង្កេតឃើញថា ស្ត្រីបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យនៅពេលបច្ចុប្បន្ន ចាប់ពីកម្រិតគ្រួសារ នៅកន្លែងធ្វើការ និងសហគមន៍ទាំងមូល ហើយ ៨០ភាគរយ នៃស្ត្រីបានចូលរួមក្នុងកម្លាំងពលកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះស្ត្រីមានដល់ទៅ ៤៥ %នៃកម្លាំងពលកម្មសរុប។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរគម្រោង ក្រោមប្រធានបទ «ស្ត្រី និងវិស័យកសិ-ពាណិជ្ជកម្ម»។