"ស្ដេចល្បែង"ដែលជាអ្នកកសាងទីក្រុងម៉ាកាវដ៏ល្បីឈ្មោះ បានស្លាប់ហើយ នៅអាយុ៩៨ឆ្នាំ
ដោយ
លោក ស្តេនលី ហូ (Stanley Ho) ជាអ្នកធ្លាប់រកស៊ីប្រេងកាត ដែលបានកសាងអាណាចក្រកាស៊ីណូនៅទីក្រុងម៉ាកាវ និងបានធ្វើឲ្យដែនកោះរបស់ចិនមួយនេះ ដណ្ដើមតំណែងជាមជ្ឈមណ្ឌលល្បែងធំជាងគេបំផុតនៅលើពិភពលោក ពីទីក្រុង Las Vegas របស់សហរដ្ឋអាមេរិកនោះ ឥឡូវនេះ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៩៨ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។