សហគ្រិនខ្មែរ ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន ជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ចំនួន ២៧
ដោយ
នៅថ្ងៃទី២៤ ខែវិចិ្ឆកានេះ សហគ្រិនខ្មែរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន ២៧ ដែលបានទទួលកញ្ចប់ជំនួយសហគ្រិនខ្មែរជុំទី១ និងជុំទី២ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.)។