សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ តម្លៃ២០លានដុល្លារ ក្នុងខេត្តព្រះសីហនុ
ដោយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យសមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណ ២០លានដុល្លារ ដែលត្រូវប្រើរយៈពេល ២២ខែ ក្នុងការសាងសង់ នឹងគ្រោងបញ្ចប់ការសាងសង់ នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ហើយគិតមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណ ៩០% ហើយ។