#ស្ថាប័នសេដ្ឋកិច្ចធំៗ៤ ព្យាករសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់នឹងដាំក្បាលចុះ

Articles by Tag ស្ថាប័នសេដ្ឋកិច្ចធំៗ៤ ព្យាករសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់នឹងដាំក្បាលចុះ

ស្ថាប័នសេដ្ឋកិច្ចធំៗ៤ មើលឃើញថា សេដ្ឋកិច្ចប្រទេសអាល្លឺម៉ង់នឹងដាំក្បាលចុះនៅឆ្នាំ២០២៣

ដោយ​ ចាន់ មង្គល
ស្ថាប័នសេដ្ឋកិច្ចឈានមុខគេចំនួន៤របស់អាល្លឺម៉ង់ បានបន្ថយព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំជាងគេបំផុតនៅទ្វីបអឺរ៉ុប ពោលគឺនៅឆ្នាំ២០២២នេះ ស្ថាប័នទាំងនេះ ព្យាករថា សេដ្ឋកិច្ចអាល្លឺម៉ង់ នឹងមានកំណើនត្រឹមតែ១,៤% ប៉ុណ្ណោះ ខណៈការព្យាករពីមុនថានឹងមានដល់ ២,៧%។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០២៣ ស្ថាប័នសេដ្ឋកិច្ចទាំង៤នេះ ក៏បានព្យាករថា សេដ្ឋកិច្ចអាល្លឺម៉ង់នឹងដាំក្បាលចុះដល់ទៅ -០,៤% ដោយសារតែមើលឃើញពីផលប៉ះពាល់កាន់តែធំ ដែលបង្កឡើងពីវិបត្តិថាមពល។