ក្រុម Sugarpads ទទួលបានរង្វាន់ទឹកប្រាក់ ៣ ០០០ដុល្លារពី Smart Axiata ក្រោយក្លាយជាជើងឯក SmartSpark ជំនាន់ទី ៨
ដោយ
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ - ក្រុម Sugarpads ដែលមានគំនិតផ្តួចផ្តើមបង្កើតបន្ទះសំឡីអនាម័យជួយដល់បរិស្ថានដែលត្រូវបានផលិតចេញពីសែលុយឡូស បានឈ្នះរង្វាន់ចំនួន ៣ ០០០ដុល្លារពីក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធីបណ្តុះបណ្តាលសហគ្រិន SmartSpark ដែលមានគោលបំណងបង្កើតការបណ្តាក់ទុនសង្គមដ៏មានអត្ថន័យដែលនឹងរួមចំណែកដល់កម្មវិធីគោលដៅអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាពទាំង១៧គោលដៅផងដែរ (SDGs)។