សិង្ហបុរីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ខណៈGDPក្នុងត្រីមាសទី ៣ កើនឡើង ៦,៥%
ដោយ
ធនាគារកណ្តាលសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍នេះបានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដែលនេះ គឺជាជំហានបោះពួយទៅមុខយ៉ាងលឿនរហ័សជាងអ្វីដែលរំពឹងទុក នៅគ្រាដែលប្រទេសនេះ ស្វែងរកការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញក្រោយពីរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ មិនតែប៉ុណ្ណោះ សិង្ហបុរីក៏ព្យាយាមគ្រប់គ្រងសម្ពាធអតិផរណា ដែលបង្កឡើងដោយសម្ពាធសេដ្ឋកិច្ចពិភពលោកផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei ។