តៃវ៉ាន់ នឹងបង្កើនសមត្ថភាពផលិតមីស៊ីលច្រើនជាងទ្វេដង ចំពេលភាពតានតឹងជាមួយចិនកើនឡើងកាន់តែខ្លាំង
ដោយ
កោះតៃវ៉ាន់មានផែនការនឹងបង្កើនការផលិតមីស៊ីលប្រចាំឆ្នាំរបស់ខ្លួនឲ្យបានច្រើនជាងទ្វេដង ដើម្បីឲ្យបានដល់គោលដៅផលិត ៥០០គ្រាប់មីស៊ីលនៅក្នុងឆ្នាំនេះ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃយោធាតៃវ៉ាន់។
ការលើកឡើងពីផែនការបង្កើនការផលិតអាវុធគ្រាប់មីស៊ីលបន្ថែមរបស់តៃវ៉ាន់នេះ ធ្វើឡើងនៅចំពេលដែលស្ថានការពិភពលោកកំពុងតែតានតឹងកាន់តែខ្លាំងឡើង និងស្រពេលដែលភាពរកាំរកូសរវាងក្រុងតៃប៉ិ និងទីក្រុងប៉េកាំងនៅមួយរយៈចុងក្រោយនេះ ក៏កំពុងឡើងកម្ដៅកាន់តែខ្លាំងឡើងៗគួរឲ្យព្រួយបារម្ភផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។