#តៃវ៉ាន់រំឭកប្រាប់អាមេរិកពីការធានាសមត្ថភាពផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន

Articles by Tag តៃវ៉ាន់រំឭកប្រាប់អាមេរិកពីការធានាសមត្ថភាពផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន

តៃវ៉ាន់រំឭកប្រាប់អាមេរិកពី “ការធានាសមត្ថភាពផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន” ខណៈកំពុងប្រឈមមុខនឹងសម្ពាធខ្លាំងពីទីក្រុងប៉េកាំង

ដោយ​ ​ ខេមបូណូមីស
មេដឹកនាំកំពូលរបស់តៃវ៉ាន់ស្រី Tsai Ing-wen បានប្រាប់អភិបាលរដ្ឋ Indiana របស់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទទី២២ ខែសីហានេះថា កោះតៃវ៉ាន់ចង់បានការធានាថា ប្រទេសដៃគូរបស់តៃវ៉ាន់ទាំងអស់នឹងទទួលបានការផ្គត់ផ្គង់បន្ទះឈីបដែលអាចទុកចិត្តបាន ឬក៏ហៅថា បន្ទះឈីបបែបប្រជាធិបតេយ្យ ហើយមេដឹកនាំតៃវ៉ាន់រូបនេះ ថែមទាំងបានសង្កត់ធ្ងន់ថា ប្រទេសប្រជាធិបតេយ្យផ្សេងៗទៀត ត្រូវតែសហការគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។