ក្រុមហ៊ុន កម្ពុជា តេលា និង ផ្សារទំនើប ឡាក់គី ចាប់ដៃគ្នា ដើម្បីពង្រីកហាង ឡាក់គីមីនី នៅគ្រប់ស្ថានីយប្រេងឥន្ធនៈ តេលា
ដោយ
ក្រុមហ៊ុន កម្ពុជា តេលា និងក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីតធីត ដែលស្គាល់ថាជា ផ្សារទំនើបឡាក់គី បានចុះកិច្ចសហការរួមគ្នាលើយុទ្ធសាស្ត្រអាជីវកម្មលក់រាយ។ កិច្ចសហការនេះ នឹងផ្ដោតលើការបង្កើនភាពងាយស្រួល និងការផ្ដល់ជូននូវសេវាកម្មដ៏ល្អសម្រាប់អតិថិជននៅកម្ពុជា ពិសេសឈានទៅពង្រីកហាងទំនិញ ឡាក់គី មីនី ឲ្យបាននៅគ្រប់សាខាស្ថានីយប្រេងឥន្ធនៈតេលា នៅទូទាំងប្រទេស។