ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla នឹងបោះទុនវិនិយោគនៅឥណ្ឌានាពេលឆាប់ៗនេះ
ដោយ
នាយកប្រតិបត្តិក្រុមហ៊ុន ថេស្លា (Tesla) លោក អេឡុន ម៉ាស (Elon Musk) បាននិយាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនាថា លោករំពឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកនេះនឹងបោះទុនវិនិយោគនាពេលឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សាររថយន្តកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។