#ថាសហគ្រាសមួយចំនួនមានចំណូលរាប់សិបលានដុល្លារ

Articles by Tag ថាសហគ្រាសមួយចំនួនមានចំណូលរាប់សិបលានដុល្លារ

អគ្គនាយកដ្ឋានពន្ធដារកឃើញថា សហគ្រាសមួយចំនួនរកចំណូលបានរាប់សិបលានដុល្លារ ប៉ុន្ដែមិនទាន់បានចុះបញ្ជីពន្ធដារ

ដោយ​ ខន ណារី
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា តាមការស្រាវជ្រាវបឋម អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញថា បច្ចុប្បន្ននេះ មានសហគ្រាសធំៗមួយចំនួន ដែលកំពុងធ្វើអាជីវកម្មមិនបានចុះបញ្ជីពន្ធដារ នោះទេ។ លើសពីនោះ តាមការស្រាវជ្រាវបឋមរកឃើញទៀតថា បណ្ដាសហគ្រាសធំៗទាំងនោះ សុទ្ធតែមានចំណូលរាប់សិបលានដុល្លារឯណោះ ដោយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា សហគ្រាសទាំងនោះ គឺកំពុងស្ថិតនៅក្នុងគោលដៅនៃការស៊ើបអង្កេតបទល្មើសពន្ធដារហើយនាពេលនេះ។