កម្ពុជាមានចំណុចល្អ៧យ៉ាងសម្រាប់វិនិយោគិនថៃមករកស៊ី
ដោយ
ស្ថាប័នជំរុញសហគ្រាសថៃ ណែនាំ៧ចំណុចពីកម្ពុជា ឲ្យពាណិជ្ជករថៃបានស្គាល់ឱកាសរកស៊ី នៅក្នុងប្រទេសកម្ពុជាដែលជាអ្នកជិតខាងគ្នា។ គេហទំព័រជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម នៅប្រទេសថៃ បានណែនាំថា ជនជាតិថៃដែលមានបំណងរកស៊ីបណ្តាក់ទុននៅក្រៅស្រុក គួរតែស្គាល់កម្ពុជាឲ្យច្បាស់សិនមុននឹងចូលមករកស៊ី។