#ថៃទំនងជានឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះ

Articles by Tag ថៃទំនងជានឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះ

ក្រុមអ្នកវិភាគរំពឹងទុកថា ធនាគារជាតិរបស់ថៃនឹងធ្វើការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះ

ដោយ​ ​ ខេមបូណូមីស
គិតតាំងពីដើមឆ្នាំមកទល់ដើមខែមិថុនានេះ ធនាគារកណ្ដាលរបស់ប្រទេសថៃបានដំឡើងអត្រាកប្រាក់ជាបន្ដបន្ទាប់ចំនួន៣ដងរួចមកហើយ។ ប៉ុន្ដែ សម្រាប់ក្រុមអ្នកវិភាគអះអាងថា ធនាគារកណ្ដាលរបស់ថៃទំនងជានឹងមិបញ្ឈប់ការដំឡើងការប្រាក់ត្រឹមនេះទេ ពោលគឺនឹងអាចបន្តដំឡើងថែមទៀតនៅឆ្នាំនេះ ដើម្បីទប់ស្កាត់ការកើនឡើងនៃសម្ពាធអតិផរណា បើទោះជាការដំឡើងអត្រាការប្រាក់បែបនេះ អាចប៉ះពាល់ដល់ទីផ្សារភាគហ៊ុន និងសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកក។