ការធ្វើដំណើររបស់ពលរដ្ឋចិនអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនឆ្នាំនេះ រំពឹងកើនដល់ជាង ២ពាន់លានជើង
ដោយ
ក្រសួងដឹកជញ្ជូនរបស់ចិនបានរំពឹងថា នៅរយៈពេល៤០ថ្ងៃពេញ នៃការធ្វើដំណើរសម្រាប់រដូវកាលឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ នឹងមានការធ្វើដំណើរក្នុងស្រុករហូតដល់ជាង ២ពាន់លានជើងឯណោះ ប៉ុន្ដែ ចំនួននេះ នៅតែមានតិចជាងឆ្នាំ២០១៩ នៅឡើយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានចិន South China Morning Post។