វណ្ណដានឹងបន្តការសម្តែងក្នុងវគ្គទី៥ នៃការប្រគំតន្ត្រីដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងកម្មវិធីការប្រកួតផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Tiger Street Football 2025
ដោយ
ការប្រគំតន្ត្រី ត្រីវិស័យសុវណ្ណភូមិ ដែលប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ ជាការប្រគំតន្ត្រីធំបំផុតនៃអាល់ប៊ុមចម្រៀងទី ៣ របស់លោក វណ្ណដា ដែលជាកំពូលតារាចម្រៀងរ៉េបប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការប្រគំតន្ត្រីដាក់លក់សំបុត្រខ្នាតធំមួយនេះមានអ្នកចូលរួមទស្សនាចំនួន ១៥,០០០ នាក់ ប៉ុន្តែជាការសោកស្តាយ ការសម្តែងក្នុងវគ្គទី ៥ ត្រូវបានផ្អាកខណៈពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យអ្នកគាំទ្រត្រលប់ទៅវិញទាំងមិនអស់ចិត្ត។