ទឹកប្រាក់រាប់លានដុល្លារ TikTok វិនិយោគដើម្បីលើកកម្ពស់អាជីវកម្មខ្នាតតូច ១២ម៉ឺនកន្លែងនៅអាស៊ីអាគ្នេយ៍
ដោយ
ការវិនិយោគរយៈពេលបីឆ្នាំថ្មី នឹងជួយដល់អាជីវកម្មខ្នាតតូចក្នុងវិស័យ (SMBs) ជាង ១២ ម៉ឺនកន្លែងដោយធ្វើអន្ដរកម្មទៅជាអាជីវកម្មអនឡាញ និងចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល ។ នៅក្នុងការស្ទង់មតិថ្មីមួយប្រចាំតំបន់ អាជីវកម្មខ្នាតតូច និងមធ្យម (SMBs) បានរាយការណ៍កំណើនប្រាក់ចំណូលជិត ៥០ ភាគរយ ពីប្រើប្រាស់ TikTok ដើម្បីលក់ផលិតផល និងផ្ដល់សេវាកម្មរបស់ពួកគេ។ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ មនុស្សជាង ៣២៥ លាននាក់ប្រើប្រាស់ TikTok រៀងរាល់ខែ ដោយមានអាជីវកម្មចំនួន ១៥ លានប្រើប្លេតហ្វមនេះ ។