#តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក

Articles by Tag តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក

តម្លៃប្រេងឆៅធ្លាក់ចុះបន្ដិចវិញ ក្រោយស្ដុកប្រេងឆៅនៅអាមេរិកកើនឡើងលើសការរំពឹងទុក

ដោយ​ ចាន់ មង្គល
តម្លៃប្រេងនៅថ្ងៃពុធសប្ដាហ៍នេះបានបន្ដធ្លាក់ចុះបន្តិចវិញហើយ បន្ទាប់ពីទិន្នន័យឧស្សាហកម្មប្រេងបង្ហាញថា ស្ដុកប្រេងឆៅមានការកើនឡើងលើសការរំពឹងទុក ហើយស្ដុកប្រងឥន្ធនៈក៏មានការកើនឡើងនឹកស្មានមិនដល់ដែរ នៅក្នុងទីផ្សារអាមេរិកកាលពីសប្ដាហ៍មុននេះ ខណៈដែលអាមេរិក គឺជាអ្នកដែលមានការប្រើប្រាស់ប្រេងធំជាងគេបំផុតនៅក្នុងពិភពលោក។ នេះបើតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។