#តម្លៃផ្ទះនៅប្រទេសចិនមានការធ្លាក់ចុះ

Articles by Tag តម្លៃផ្ទះនៅប្រទេសចិនមានការធ្លាក់ចុះ

តម្លៃផ្ទះថ្មីនៅខែកញ្ញាក្នុងប្រទេសចិនបានធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នា

ដោយ​ ​ ខេមបូណូមីស
តាមការស្ទង់មតិមួយបានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នា បើគិតត្រឹមខែកញ្ញាដោយសារពលរដ្ឋធ្វើពហិការ មិនព្រមបង់សងប្រាក់កម្ចីបង់រំលស់ផ្ទះរបស់ពួកគេនៅទូទាំងប្រទេសចិន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចបានបំបាក់ទឹកចិត្តអ្នកទិញផ្ទះផងដែរ។ ការដែលពលរដ្ឋចិនមិនព្រមបន្ដបង់ប្រាក់បង់រំលស់ទិញផ្ទះរបស់ខ្លួននេះ ក៏ដោយសារតែគម្រោងលំនៅដ្ឋានដែលពួកគេទិញនោះ បានសាងសង់យឺតយ៉ាវ មិនស្របទៅតាមលក្ខខណ្ឌកំណត់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។