អ្នកជំនាញថា ទោះតម្លៃប្រេងឥន្ទនៈឡើងថ្លៃ ប៉ុន្តែតម្លៃដឹកជញ្ជូននៅកម្ពុជាមិនមានការឡើងថ្លៃនោះទេ
ដោយ
វិស័យដឹកជញ្ជូននៅកម្ពុជា និងលើពិភពលោកនៅតែបន្តរងនូវការគំរាមកំហែងពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន វិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាអតិផរណាជាដើម។ ជាក់ស្តែងតាមការវាយតម្លៃរបស់អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បច្ចុប្បន្នសកម្មភាពដឹកជញ្ជូននៅកម្ពុជាមានការធ្លាក់ចុះក្នុងរង្វង់៣០% ក្រោយការបញ្ជាទិញពីខាងក្រៅមានការធ្លាក់ចុះ។