#តម្លៃសាច់ជ្រូកនៅតែទ្រឹង

Articles by Tag តម្លៃសាច់ជ្រូកនៅតែទ្រឹង

ការនាំចូលជ្រូករស់ខុសច្បាប់នៅកម្ពុជាថយចុះ ប៉ុន្ដែតម្លៃសាច់ជ្រូកនៅតែទ្រឹង ខណៈក្រុមអ្នកចិញ្ចឹមជ្រូកបារម្ភពីបញ្ហាតម្លៃចំណីឡើងថ្លៃ

ដោយ​ ខន ណារី
ក្រុមអ្នកជំនាញបានអះអាងថា ក្រោយមន្រ្តីជំនាញនៃអគ្គនាយកនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានវិធានការតឹងរ៉ឹងលើការនាំចូលជ្រូករស់ខុសច្បាប់ជាបន្តបន្ទាប់ សកម្មភាពនៃការនាំចូលជ្រូកខុសច្បាប់នៅមានចំនួនតិចតួចប៉ុណ្ណោះ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បញ្ហានៅក្នុងវិស័យចិញ្ចឹមជ្រូក បច្ចុប្បន្ន នៅតែរងផលប៉ះពាល់ដដែល ដូចជា បញ្ហាតម្លៃជ្រូករស់នៅមានកម្រិតនៅ ខណៈថ្លៃចំណីជ្រូកវិញកាន់តែកើនឡើង ដែលធ្វើឲ្យក្រុមអ្នកចិញ្ចឹមជ្រូក ទទួលបានផលចំណេញតិច។