តម្លៃស្បៀងអាហារធ្លាក់ចុះយ៉ាងខ្លាំងនៅខែកក្កដា ប៉ុន្តែអ្នកជំនាញថា និន្នាការនេះមិនស្ថិតស្ថិរឡើយ
ដោយ
តម្លៃម្ហូបអាហារបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែកក្កដា នេះបើគេធៀបនឹងតម្លៃស្បៀងអាហារកាលពីខែមិថុនា។ អាហារដែលផ្តើមធ្លាក់ថ្លៃមកវិញខ្លាំងជាងគេ មានដូចជាស្រូវសាលី និងប្រេងបន្លែ។ នេះបើយោងតាមតួលេខចុងក្រោយពីអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា FAO។ ទោះយ៉ាងណា អង្គការនេះក៏ បានព្រមានថា ការធ្លាក់ចុះតម្លៃស្បៀងនេះ នឹងមិនស្ថិតស្ថិរនោះទេ ពោលតម្លៃអាចកើនឡើងវិញនៅខែខាងមុខក៏អាចថាបាន។