អង្គការខុមហ្រ្វែលសង្កេតឃើញថា ប្រសិទ្ធភាពសភាឯកបក្សមានការធ្លាក់ចុះ
ដោយ
អង្គការ ខុមហ្រ្វែល បានចេញការសង្កេតមួយរបស់ខ្លួន នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ថា ប្រសិទ្ធភាពសភាឯកបក្សមានការធ្លាក់ចុះដោយសារមិនឃើញមានការចេញលិខិតអន្តរាគមន៍របស់តំណាងរាស្រ្ត និងមិនឃើញមានតំណាងរាស្រ្តនិយាយពីភាពអសកម្មក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជាដើម នោះទេ បើប្រៀបធៀបនឹងសភាដែលធ្លាប់មានពហុបក្ស។