ក្រសួងកសិកម្ម ត្រៀមឯកសារពាក់ព័ន្ធដាក់ជូនទីប្រឹក្សារដ្ឋចិនដើម្បីឲ្យជួយជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅចិនបន្ថែម
ដោយ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានអះអាងថា ក្រសួងបានត្រៀមរៀបចំឯកសារពាក់ព័ន្ធដើម្បីដាក់ជូនទៅកាន់លោក ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិន ដែលឯកឧត្តមនឹងមកទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដើម្បីស្នើឲ្យភាគីចិនជួយជំរុញការនាំចេញផលិតកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារចិនបន្ថែមទៀត ពិសេសផ្លែមៀនប៉ៃលិន ដែលកំពុងជួបបញ្ហាទីផ្សារនាពេលបច្ចុប្បន្ននេះតែម្ដង។