កម្មវិធី SmartStart រដូវកាលទី៤ ផ្តល់រង្វាន់ ១ម៉ឺនដុល្លារ និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាដល់ជ័យលាភីក្នុងការប្រកួតអាជីវកម្មបច្ចេកវិទ្យា
ដោយ
បន្ទាប់ពីបានចំណាយពេលជាង ៦ខែក្នុងវគ្គបណ្ដុះបណ្ដាល និងកែច្នៃគំនិតអាជីវកម្មរបស់ខ្លួន ក្រុម Adero ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ៤ ក្រោយបានធ្វើឲ្យគណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវគ្គផ្ដាច់ព្រ័ត្រលើដំណោះស្រាយប្រកបដោយភាពច្នៃច្រឌិតរបស់ពួកគេ។