#ដំណើរកម្សាន្ដនៅក្រៅប្រទេស

Articles by Tag ដំណើរកម្សាន្ដនៅក្រៅប្រទេស

ពលរដ្ឋកម្ពុជាជាង ៤០ម៉ឺននាក់បានចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេស កើនឡើងយ៉ាងគំហុកនៅត្រីមាសទី១ឆ្នាំនេះ

ដោយ​ សោម ស្រីពេជ្រ
របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរកម្ពុជាសរុប ដែលបានចេញទៅក្រៅប្រទេសមានចំនូនរហូតដល់ជាង ៤០ម៉ឺននាក់ កើនឡើង ១២៤៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ អះអាងថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរកម្ពុជាចេញក្រៅប្រទេស បានបង្ហាញពីកម្រិតជីវភាពពលរដ្ឋកាន់តែល្អប្រសើរ ក៏ប៉ុន្ដែ ការចេញទៅក្រៅប្រទេសច្រើនពេក វាក៏បានជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិផងដែរ ដ្បិតថា វាបង្កឲ្យមានលំហូរចេញនៃរូបិយបណ្ណអន្តរជាតិ។