#តំបន់ភ្នំគូលេន

Articles by Tag តំបន់ភ្នំគូលេន

អ្នកជំនាញជឿថា តំបន់ភ្នំគូលេននឹងអាចរកចំណូលលើសអង្គរវត្ត១០ដង បើអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់ទេសចរណ៍បែបសាសនាដ៏ស័ក្តិសិទ្ធិ

ដោយ​ សឿន វណ្ណឌេត
បើនិយាយពីគោលដៅទេសចរណ៍ ពេលភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា ភាគច្រើននឹកដល់ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏ទាក់ទាញ និងល្អឯកគ្មានពីរនៅលើពិភពលោក។ យ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យទេសចរណ៍លើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសអាជ្ញាធរខេត្តសៀមរាប គួរបង្កើតផលិតផលទេសចរណ៍បែបធម្មជាតិ បែបសាសនា និងទេសចរណ៍ក្នុងភាពជាខ្មែរបន្ថែមទៀតសម្រាប់អមជាមួយប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើនពេលវេលានៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។