ក្រុមហ៊ុនអុីស្រាអែលនិងសហគមន៍ បានដីជិត ៩០០ហិកតាបន្ថែម ពីរដ្ឋ ក្រោយជោគជ័យលើការដាំដើមម៉ៃសាក់
ដោយ
ក្រោយពីក្រុមហ៊ុនអ៊ីស្រាអែល ធីកហ្វាម(Teak Farm) និងសហគមន៍តំបន់ការពារធម្មជាតិ
តាសាលបានសហការគ្នាដាំដើមម៉ៃសាក់បានជោគជ័យលើដីជាង ៣៥០ហិកតា រួចមក នា
ពេលថ្មីៗនេះ ក្រសួងបរិស្ថានបានសម្រេចផ្តល់ដីបន្ថែមប្រមាណជិត៩០០ហិកតាទៀត ដល់
សហគមន៍តំបន់ការពារធម្មជាតិតាសាល និងសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង
ដើម្បីបន្តសហការជាមួយក្រុមហ៊ុនអ៊ីស្រាអែល ទាញផលប្រយោជន៍ពីដីទាំងនោះប្រកបដោយ
និរន្តរភាព។