រុស្ស៊ីអះអាងថា នឹងបង្កើនការលក់ប្រេងឱ្យអាស៊ី ដើម្បីឆ្លើយតបការដាក់គំនាបថ្លៃប្រេងពីលោកខាងលិច
ដោយ
រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីបានអះអាងនាពេលថ្មីៗនេះថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងការដាក់គំនាបរបស់លោកខាងលិច ដែលបានកំណត់តម្លៃប្រេងរបស់ខ្លួន ក្នុងគោលបំណងកាត់បន្ថយប្រភពចំណូលពីវិស័យនេះ។ តើអ្វីជាការឆ្លើយតបរបស់រុស្ស៊ី? ក្រៅតែពីបានបិទខ្ទប់ ផ្អាកការនាំចូលទៅឧស្ម័នអឺរ៉ុបហើយនោះ ទីក្រុងម៉ូស្គូថ្មីៗនេះ ក៏បានប្រកាសច្បាស់ៗទៀតថា ខ្លួននឹងបង្កើនការផ្គត់ផ្គង់ប្រេងឲ្យកាន់តែច្រើនថែមទៀតសម្រាប់តំបន់អាស៊ី ជំនួសទីផ្សារលោកខាងលិច។ នេះបើតាមការចុះផ្សារដោយសារព័ត៌មានរ៉យទ័រ។