លោកឧកញ៉ា សៀ ឫទ្ធី ប្ដេជ្ញាបង្កើតតំបន់សម្រាប់ SME ឲ្យចេញនៅឆ្នាំនេះ!
ដោយ
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group ដែលត្រូវបានមហាជនជាច្រើនស្គាល់ថា ជាអ្នកអភិវឌ្ឍអគារខ្ពស់ៗនៅកម្ពុជា និងក្ដោបក្ដាប់នូវមុខជំនាញពហុវិស័យនោះ បានប្រកាសថា នឹងប្ដេជ្ញាវិនិយោគលើគម្រោងថ្មីមួយទៀតនៅឆ្នាំនេះ គឺតំបន់សម្រាប់សហគ្រាសធុនតូចនិងមធ្យម ហើយបានគូសបញ្ជាក់ថា គម្រោងនេះនឹងលេចចេញជារូបរាងឡើងនៅឆ្នាំនេះហើយ។