#តើហ្វីលីពីននឹងក្លាយជាទីលានបញ្ចុះសពដោយរបៀបណា?

Articles by Tag តើហ្វីលីពីននឹងក្លាយជាទីលានបញ្ចុះសពដោយរបៀបណា?

លោក ឌុចទែរតេ ថា ហ្វីលីពីនអាចនឹងក្លាយជា«ទីកន្លែងបញ្ចុះសព» ប្រសិនបើការប្រកួតប្រជែងរវាងអាមេរិក និងចិនគ្រប់គ្រងលែងបាន

ដោយ​ ​ ខេមបូណូមីស
អតីតប្រធានាធិបតីហ្វលីពីនដែលគេស្គាល់ថាជាមេដឹកនាំកណ្តាប់ដៃដែក លោក រ៉ូឌ្រីហ្កូ ឌុចទែរតេ បានចេញមុខប្រមានកាលពីពេលថ្មីៗនេះថា ប្រទេសរបស់លោកអាចនឹងក្លាយជា«ទីកន្លែងបញ្ចុះសព» ប្រសិនបើការប្រកួតប្រជែងរវាងមហាអំណាចអាមេរិកនិងមហាអំណាចចិនទប់លែងជាប់ និងផ្ទុះចេញ ខណៈដែលប្រទេសហ្វីលីពីនក្រោមការដឹកនាំរបស់លោក ម៉ាកូស បាននិងកំពុងរឹតចំណងយោធាខ្លាំងក្លាឡើងជាមួយទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រ។