#តើបេឡារុស្សពិតមានមានគម្រោងបើកការវាយប្រហារលើអ៊ុយក្រែនទេ?

Articles by Tag តើបេឡារុស្សពិតមានមានគម្រោងបើកការវាយប្រហារលើអ៊ុយក្រែនទេ?

លោក ពូទីន ទៅជួបសម្ព័ន្ធមិត្តបេឡារុស្សដល់ផ្ទះ ខណៈទាហានអ៊ុយក្រែនកំពុងប្រុងជើងការខ្ពស់តាមខ្សែបន្ទាត់ព្រំដែន

ដោយ​ ហ៊ុន គន្ធថៃ
មេដឹកនាំកំពូលរបស់វិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន ហោះហើរទៅកាន់ប្រទេសបេឡារុសនៅថ្ងៃចន្ទ ទី១៩ ខែធ្នូ នេះ ចំពេលមានការភ័យខ្លាចពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែនថា លោក ពូទីន មានបំណងដាក់សម្ពាធអតីតរដ្ឋសម្ព័ន្ធមិត្តសហសូវៀតមួយនេះ ឱ្យចូលរួមជាកម្លាំងរណសិរ្សថ្មីជាមួយកងទ័ពរុស្ស៊ី ដើម្បីបើកការវាយលុកលើអ៊ុយក្រែនពីតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។