ចិនស្នើឱ្យភាគីហ្វីលីពីនចូលរួមសហការគ្នា ដោះស្រាយភាពតានតឹងនៅសមុទ្រចិនខាងត្បូង
ដោយ
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជំរុញប្រទេសហ្វីលីពីន ឱ្យធ្វើការជាមួយប្រទេសចិន ដើម្បីស្វែងរកមធ្យោបាយរួមដ៏មានប្រសិទ្ធភាពមួយ ដើម្បីបន្សាបភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង ដ្បិតបញ្ហាដ៏រសើបនៅតំបន់សមុទ្រចិនខាងត្បូងនេះ កំពុងមានការប្រទាំងប្រទើសគ្នាយ៉ាងខ្លាំងរវាងទីក្រុងប៉េកាំង និងម៉ានីល នៅប៉ុន្មានសប្ដាហ៍មកនេះ និងមិនទាន់រកដំណោះស្រាយដាច់ស្រេចនៅឡើយ។