Toyota នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥
ដោយ
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីក្នុងទឹកដីសហរដ្ឋអាមេរិក ក្នុងរដ្ឋ ឃេនធឺគីនាដើមឆ្នាំ ២០២៥ខាងមុខ។ ផែនការនេះត្រូវបានប្រកាសឡើង ស្របពេលដែល Toyota ជាក្រុមហ៊ុនមួយដែលមានភាពយឺតយ៉ាវជាងគេក្នុងការក្រសោបយកទីផ្សាររថយន្ដអគ្គិសនីសកលលោក បើធៀបនឹងក្រុមហ៊ុនដែលផលិតរថយន្ត ប្រភេទអគ្គិសនីដទៃទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។