កម្ពុជានាំចូលប្រេងឥន្ធនៈកើន៤៨% នៅត្រីមាសទី១ឆ្នាំនេះ
ដោយ
កម្ពុជានាំចូលប្រេងឥន្ធនៈ មានការកើនឡើងគួរឲ្យកត់សម្គាល់រហូតដល់៤៨% នៅត្រីមាសទី១ឆ្នាំនេះ ស្របពេលតម្លៃប្រេងសកលកំពុងបន្ដការកើនឡើងខ្ពស់។ ជាមួយគ្នានេះ សន្ទស្សន៍តម្លៃប្រេងសាំងធម្មតាបានហក់ឡើងជាង៣០% ខណៈប្រេងម៉ាស៊ូតកើនជាង៤០%ផងដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។