ក្រុមហ៊ុនយក្សតៃវ៉ាន់ TSMC រំពឹងរកប្រាក់ចំណូលបាន ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីរោងចក្រផលិតឈីបនៅអាមេរិក
ដោយ
ក្រុមហ៊ុនឈីបតៃវ៉ាន់ TSMC គ្រោងសង់រោងចក្រឈីបទី២ នៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់វិនិយោគ ៤០ពាន់លានដុល្លារ ដែលច្រើនជាងរោងចក្រឈីបទី១ ដល់ទៅ៣ដងឯណោះ ក្នុងក្តីរំពឹងថា ខ្លួននឹងរកចំណូលប្រចាំឆ្នាំបាន ១០ពាន់លានដុល្លារ ពីរោងចក្រទាំងពីនេះ នៅពេលចាប់ផ្តើមដំណើរការ។ បន្ថែមលើសនេះ អតិថិជនរបស់ក្រុមហ៊ុននេះ ដែលរួមមាន Apple ផងនោះ ក៏នឹងទទួលបានផលចំណេញមិនតិចនោះដែរ ពីរោងចក្រឈីបតៃវ៉ាន់ថ្មីនេះ។