តុលាការថៃ បដិសេធថា ខ្លួនមិនបានចេញសាលដីកាបង្គាប់ឱ្យលោកស្រី យីងឡាក់ បង់ប្រាក់សំណង៣០៥លានដុល្លារនោះទេ
ដោយ
សារព័ត៌មានក្នុងស្រុក និងសារព័ត៌មានអន្តរជាតិ ជាច្រើន បានចុះផ្សាយថា តុលាការថៃ កាលពីថ្ងៃទី២២ ខែឧសភា បានចេញសាលដីការបង្គាប់ឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួននៅបរទេសបង់ប្រាក់សំណងរហូតដល់ទៅ៣០៥លានដុល្លារអាម៉េរិក ដើម្បីទូទាត់សងការខាតបង់ពីកម្មវិធីឧបត្ថម្ភធនសម្រាប់ការធ្វើស្រែរបស់កសិករអំឡុងពេលលោកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីជាងមួយទសវត្សរ៍មុនដែលបានធ្វើឱ្យរដ្ឋថៃបាត់បង់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់។