អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនដែលវិនិយោគរាប់ពាន់លានដុល្លារ នៅខេត្តកោះកុងរបស់កម្ពុជា
ដោយ
សហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែកញ្ញានេះ បានដាក់បញ្ចូលក្នុងបញ្ជីខ្មៅ នូវក្រុមហ៊ុនចិនមួយទៀតដែលវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក លើគម្រោងកំពង់ផែសមុទ្រ ព្រលានយន្តហោះ និងរមណីយដ្ឋានដ៏ធំ នៅខេត្តកោះកុង ប្រទេសកម្ពុជា ដោយនិយាយថា ក្រុមហ៊ុននេះសាងសង់គម្រោងនៅលើដីដែលរឹបអូសពីប្រជាជនមូលដ្ឋាន និងថា មាន"របាយការណ៍អាចជឿជាក់បាន" ដែលបង្ហាញថា គម្រោងនេះអាចនឹងត្រូវប្រើប្រាស់សម្រាប់ជាកន្លែងទុកដាក់ទ្រព្យសម្បត្តិយោធាចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ។