«ផ្ទះក្នុងបុរី»ក្លាយជាបែបផែននៃការរស់នៅថ្មីដែលមានការនិយមកាន់តែច្រើនឡើង
ដោយ
ការរស់នៅក្នុងលំនៅដ្ឋានបែបបុរី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់កាន់តែពេញនិយមខ្លាំងឡើងៗ ក្នុងចំណោមគ្រួសារអ្នកទីក្រុងដែលមានជីវភាពមធ្យមនិងលើមធ្យម ដែលរុញច្រានតម្រូវការផ្ទះបុរីកើនឡើងឥតឈប់ឈរ ។ នេះបើតាមការកត់សម្គាល់របស់លោកអគ្គនាយក អាន រ៉ាឌី អ្នកអភិវឌ្ឍគម្រោងបុរីលំនៅដ្ឋានប្រណីត មង្គលភ្នំពេញ ។