អាល្លឺម៉ង់ទទូចឱ្យពិភពលោករួមគ្នានាំមេដឹកនាំរុស្ស៊ីមកកាត់ទោស ក្រោយប្រមូលបានភស្តុតាងឧក្រិដ្ឋកម្មសង្គ្រាមរាប់រយករណី
ដោយ
ប្រធានរដ្ឋអាជ្ញាកំពូលរបស់ប្រទេសអាល្លឺម៉ង់បាននិយាយថ្មីៗនេះថា ការិយាល័យរដ្ឋអាជ្ញា ប្រមូលបាន និងរកឃើញភស្តុតាងរាប់រយករណី ដែលបញ្ជាក់ពីឧក្រិដ្ឋកម្មសង្គ្រាមរបស់កងទ័ពរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជាពិសេសតុលាការអន្តរជាតិ វែកមុខមេដឹកនាំនៃអំពើដ៏ព្រៃផ្សៃនេះមកផ្ទន្តាទោសឱ្យខាងតែបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។