ឧបករណ៍ដាំគ្រាប់ស្រូវរបស់កម្ពុជាទទួលបានពានរង្វាន់កំពូលរបស់អាមេរិក
ដោយ
សហគ្រាសសង្គម កសិកម្មឈ្លាសវៃ នៅប្រទេសកម្ពុជា បានទទួលពានរង្វាន់កំពូលរបស់រដ្ឋាភិបាលអាមេរិក ដែលមានឈ្មោះថា ប៉ាតង់សម្រាប់មនុស្សជាតិ (Patents for Humanity) សម្រាប់ឧបករណ៍ដាំគ្រាប់ស្រូវឈ្មោះ អ៊ីឡាយ។ អ៊ីឡាយ គឺជាឧបករណ៍ដាំគ្រាប់ស្រូវដែលជួយដល់កសិករកាត់បន្ថយគ្រាប់ពូជ ជួយបង្កើនទិន្នផល និងកាត់បន្ថយកម្លាំងពលកម្ម។