#ឧបត្ថម្ភធន

Articles by Tag ឧបត្ថម្ភធន

ចិន បង្កើនការផ្ដល់ឧបត្ថម្ភធនដល់ជាង៤០ពាន់លានដុល្លារ នៅឆ្នាំនេះ ដើម្បីជំរុញកំណើនតម្រូវការក្នុងស្រុក

ដោយ​ ​ ខេមបូណូមីស
រដ្ឋាភិបាលចិន បានបង្កើនការផ្ដល់ឧបត្ថម្ភធនទ្វេដងសម្រាប់កម្មវិធីយករបស់ចាស់ដូរយករបស់ថ្មីឈានដល់ទំហំ៤១,៥ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ នេះ ដូចការរំពឹងទុករបស់ទីផ្សារ ដោយជៀសវាងការចែកលុយដល់ពលរដ្ឋដោយផ្ទាល់ ខណៈដែលសម្ពាធអប្បផរណាកំពុងកើនឡើង។ ការឧបត្ថម្ភធននេះនឹងគ្របដណ្តប់ពី១៥% ទៅ២០%នៃតម្លៃទិញជាក់ស្ដែងសម្រាប់ផលិតផលមួយចំនួនរួមមានទូរសព្ទស្មាតហ្វូនធុនមធ្យម និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។