ដោយ
វុធ ច័ន្ទតារា
សហរដ្ឋអាមេរិកកំពុងសម្រុកចាក់វ៉ាក់សាំងមែនទែននៅមួយរយៈចុងក្រោយនេះ ខណៈការចាក់២ដូសមិនទាន់បានគ្រប់គ្នាផង ថ្មីៗនេះអាមេរិកកំពុងត្រៀមចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋទូទៅចាប់ពីខែកញ្ញា តទៅផងដែរ។ ជុំវិញនឹងបញ្ហានេះ អ្នកជំនាញផ្នែកសុខាភិបាលប្រចាំនៅសេតវិមានអាមេរិកបានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន នៅត្រឹមដើមឆ្នាំ២០២២នេះ ប្រសិនបើការចាក់ថ្នាំបង្ការកូវីដ-១៩ អាចធ្វើឡើងបានចំនួនច្រើន និង លឿនរហ័សដូចការគ្រោងទុក។