សហរដ្ឋអាមេរិកអន្ទងតំបន់ ឥណ្ឌូប៉ាស៊ីហ្វ៊ិក ឲ្យងាកមកមើលការវិនិយោគរបស់ខ្លួន
ដោយ
សហរដ្ឋអាមេរិកបានបញ្ជូនគណៈប្រតិភូពាណិជ្ជកម្មជាន់ខ្ពស់ ដែលដឹកនាំដោយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross (វីលប៊ើ រ៉ស់) មកចូលរួមវេទិកាធុរកិច្ច ឥណ្ឌូប៉ាស៊ីហ្វ៊ិក ២០១៩ ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី៤ វិច្ឆិកា និងមានមេដឹកនាំវិស័យឯកជននិងរដ្ឋជាង ១០០០នាក់ មកពីជាង ២០ប្រទេស រួមទាំងប្រទេសកម្ពុជា ចូលរួម ផងដែរ ដើម្បីបង្ហាញពីសក្ដានុពលវិនិយោគរបស់អាមេរិក នៅក្នុងតំបន់នេះ។