#វេទិកាប៉ាស៊ីហ្វិកពណ៍ខៀវ

Articles by Tag វេទិកាប៉ាស៊ីហ្វិកពណ៍ខៀវ

អាមេរិកត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាមួយប្រទេសនៃ «វេទិកាដៃគូប៉ាស៊ីហ្វិកពណ៍ខៀវ» ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន

ដោយ​ ហ៊ុន គន្ធថៃ
មន្ត្រីសេតវិមានបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងដឹកនាំធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាប៉ាស៊ីហ្វិកពណ៍ខៀវ ជាមួយបណ្តាប្រទេសដៃគូ ឬហៅថា Partners in the Blue Pacific (PBP) នៅថ្ងៃព្រហស្បតិ៍ ទី ២២ កញ្ញា នេះ ដោយមានគោលបំណងជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់ ក្នុងការទប់ទល់ និងប្រកួតប្រជែងឥទ្ធិពលរបស់មហាយក្សចិន ដែលកំពុងតែរះត្រដែតឡើងនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។